About the Impact Center

Asian Farm

ស្វែងរកការពង្រីកសេវាកម្មរបស់អេកូដើម្បីជួយដល់អ្នកទាំងឡាយណាដែលកំពុងធ្វើការជាមួយអ្នកក្រីក្រនៅទ្វីបអាស៊ីអោយមានប្រសិទ្ធិខ្លាំងឡើង ជាពិសេសក្នុងតំបន់កសិកម្ម។ មជ្ឈមណ្ឌលឥទ្ធិពលអាស៊ីអេកូ ដំណើរការជាបឋមជាអង្គការជំនួយផ្នែកបច្ចេកទេសដោយជួយអង្គការនិងអ្នកធ្វើការផ្នែកអភិវឌ្ឍន៍សហគមន៍អោយមានការប្រតិបត្តិការងារអោយកាន់តែមានប្រសិទ្ធិភាពឡើង។”


Services

  • ធនាគារគ្រាប់ពូជរបស់អេកូអាស៊ី កំពុងតែផ្តល់ជូនពូជដែលសំខាន់និងមិនសូវបានប្រើប្រាស់សមស្របសំរាប់ការប្រើប្រាស់ជាង១០០ប្រភេទនៅអាស៊ី។
  • ការធ្វើជាម្ចាស់ផ្ទះរៀបចំរៀងរាល់ពីរឆ្នាំម្តង “សន្និបាទស្តីពីការអភិវឌ្ឍន៍សហគមន៍និងកសិកម្មរបស់អេកូអាស៊ី” ដែលផ្តល់ជូននូវវគ្គបណ្តុះបណ្តាលនិងឪកាសចងជាបណ្តាញទៅក្នុងសមាជិកបណ្តាញ។
  • សម្របសម្រួលសិក្ខាសាលាប្រចាំតំបន់យ៉ាងទៀងទាត់នៅក្នុងតំបន់អាស៊ី ជាញឹកញាប់ចាប់ដៃគូជាមួយអង្គការក្នុងតំបន់ ដោយផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសនិងឪកាសចងជាបណ្តាញទៅក្នុងបណ្តាញ។
  • បោះពុម្ពផ្សព្វផ្សាយឯកសារកំណត់ត្រាបច្ចេកទេសប្រចាំត្រមាស (បកប្រែទៅជាភាសាតាមតំបន់) គ្របទៅលើប្រធានបទសំខាន់ៗទាក់ទងនឹងកសិកម្មនិងការអភិវឌ្ឍន៍សហគមន៍ ក៏ដូចជា ព័ត៌មានជាទៀងទាត់របស់អេកូអាស៊ី ដោយពន្លេចនូវធនធានសំខាន់ៗនិងសកម្មភាពទាក់ទងនឹងបណ្តាញ។
  • ការផ្តល់ជូនធនធានបច្ចេកទេសជាច្រើនតាមរយះ ECHOcommunity.org (សហគមន៍អេកូចុចអក់) និងការិយាល័យ។
  • ការផ្តល់ជូននូវការឆ្លើយតបផ្នែកបច្ចេកទេសដល់សមាជិកបណ្តាញដែលមានសំណួរទាក់ទងនឹងកសិកម្មនិងសំណួរផ្នែកអភិវឌ្ឍន៍សហគមន៍ និង
  • ការផ្តល់ជូននូវការពិគ្រោះយោបល់ដល់សមាជិកបណ្តាញស្តីពីគ្រឹះពីមួយករណីទៅមួយករណី និង
  • ការចូលរួមក្នុងការស្រាវជ្រាវតាមតំបន់ដែលមានសារះសំខាន់និងការចែកចាយព័ត៌មាន។

 

 

Contact:

អាស័យដ្ឋានសំបុត្រ

Office: ការិយាល័យ: ភីអូបក់ ៦៤ ឈៀងម៉ៃ៥០០០០ ថៃ

Seed Bank: ធនាគារគ្រាប់ពូជ: ភីអូបក់១២ ហ្វាង៥០១១០ ប្រទេសថៃ

អាស័យដ្ឋានផ្ទាល់ខ្លួន:

Office: ការិយាល័យ ២៧០/៥ សណ្ឋាគារធុង ផ្លូវទី៦ ធីវាតកែត អេមឿង ឈៀងម៉ៃ ៥០០០០ ប្រទេសថៃ

Seed Bank: ធនាគារគ្រាប់ពូជ ១២១ អិម៨ ធី ម៉ែណាវាង អេ ម៉ែអាយ ឈៀងម៉ៃប្រទេសថៃ

Asia Updates

សេចក្ដីប្រកាសព័ត៌មានសង្ខេបដែលផ្ដោតលើបទពិសោធន៍របស់សមាជិក ECHOcommunity: លោក ទុនទុន (Tuntun) និង ថោងស៊ី (Thaung Si) 2020-04-08

ដកស្រង់​ចេញ​ពី​របាយការណ៍​របស់ Patrick Trail – ECHO Asia

នៅពេល​ដែល​ខ្ញុំ​ដើរ​ក្នុង​កសិដ្ឋាន​ជាមួយនឹង​លោក Tuntun នៅ​តំបន់​ជនបទ​នៃ​ប្រទេស​មីយ៉ានម៉ា ខ្ញុំ​មិន​ជួយ​អ្វី​បាន​ក្រៅ​តែ​ពី​ការញញឹម​ដោយសារ​តែ​គាត់​បាន​បង្ហាញ​ខ្ញុំ​ប្រកប​ដោយ​មោទនភាព​អំពី​ធ្យូងជីវសាស្ត្រ​(ដែល​ផលិត​ពី​រុក្ខជាតិ​សម្រាប់​ប្រើ​លើ​ដី​ដើម្បី​បំបាត់​ឧស្ម័ន​កាបូនិក​ពី​ក្នុង​បរិយាកាស)​ដែល​ឥឡូវនេះ​គាត់​កំពុង​ផលិត និង​ប្រើប្រាស់​ជា​ល្បាយ​នៅក្នុង​ផើង​សម្រាប់​កូនឈើ​ហូប​ផ្លែ​របស់​គាត់។ ជំនួសឲ្យ​ការដុត ឥឡូវនេះ​គាត់​បំប្លែង​វត្ថុធាតុដើម​ជា​កាកសំណល់​សរីរាង្គ​របស់គាត់​ពី​កសិដ្ឋាន​ឲ្យ​ទៅជា​ប្រភព​ធនធាន​ដ៏​មាន​តម្លៃ​មួយ​ប្រភេទ​ដែល​គេ​អាច​ប្រើប្រាស់​ដើម្បី​បង្កបង្កើន​ផល​ដំណាំ (ជំនួសឲ្យ​ការបាត់បង់​ឧស្ម័ន​កាបូនិក​របស់​គាត់​ចូល​ទៅ​ក្នុង​បរិយាកាស​តាមរយៈ​ផ្សែង។

 

រយៈពេល​ប្រហែល​ជា​មួយ​ឆ្នាំ​កន្លង​ទៅ លោក Tuntun បាន​ចូលរួម​ក្នុង​សិក្ខាសាលា​មួយ​ស្ដីពី​ការសន្សំ​គ្រាប់ពូជ​នៅ​ពីយិនអូល្វីន (Pyin Oo Lwin) និង​បាន​សិក្សា​ស្វែងយល់​អំពី​របៀប​ផលិត​ធ្យូងជីវសាស្ត្រ​នៅក្នុង​​វគ្គ​មួយ​ក្នុង​ចំណោម​បណ្ដា​វគ្គសិក្សា​សាមញ្ញៗ​ទាំងអស់។ ភ្លាមៗ​នោះ គាត់​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​បាន​ព្យាយាម​សាកល្បង​ធ្វើ​វា​ដោយ​ខ្លួន​គាត់​ដែល​សម្រេចបាន​ជោគជ័យ​យ៉ាង​ខ្លាំង​រហូត​មក​ដល់​ពេល​នេះ។ ឥឡូវនេះ លោក Tuntun ក៏​បាន​បង្កើត​ទំព័រ Facebook មួយ​ដែល​គាត់​ចែករំលែក​ព័ត៌មាន​អំពី​បច្ចេកទេស​កសិកម្ម​របស់គាត់​ជាមួយនឹង​កសិករ​និយាយ​ភាសា​ភូមា​ផ្សេងៗទៀត ដោយ​ពន្យល់​អំពី​ការប្រកបមុខការ ឬ​វិជ្ជាជីវៈ​ដូចជា​បញ្ហា​បង្កើត​ធ្យូង​ជីវសាស្ត្រ​នៅ​ក្នុង​ចំណោម​ពួកគេ!

 

Thaung Si and TunTun

លោក​ថោង​ស៊ឺ [Thaung Si] (ខាង​ឆ្វេង) និង​លោក​ទុន​ទុន [Tuntun] (ខាងស្ដាំ) កំពុងបង្ហាញ​អំពី​គ្រាប់​សណ្ដែក​បារាំង​ដែល​បាន​មក​ពី​ធនាគារ/ជង្រុក​គ្រប់ពូជ​របស់ ECHO Asia និង​ឥឡូវនេះ​កំពុង​ត្រូវ​បាន​គេ​ដាំដុះ​ដើម្បី​ផ្គត់ផ្គង់​ដល់​ធនាគារ/ជង្រុក​គ្រាប់ពូជ​នៅ​ទីនោះ​ក្នុង​ប្រទេស​មីយ៉ានម៉ា។

បញ្ហា​រឿងរ៉ាវ​ដ៏​ច្រើន​ដែល​បាន​កើតឡើង​នៅ​ទីនេះ ផ្ដើម​ចេញ​មក​ពី​ដៃគូ​សំខាន់​របស់​គាត់​នៅ​តំបន់​នេះ គឺ​លោក Thaung Si។ ដោយសារ​តែ​ជា​មិត្ត​ដ៏យូរលង់​ម្នាក់ និង​ជា​ដៃគូ​របស់ ECHO Asia លោក Thaung Si បាន​ចូលរួម​ជាមួយ​ពួកយើង​នៅក្នុង​ព្រឹត្តិការណ៍/កម្មវិធី​បណ្ដុះបណ្ដាល​នានា​នៅ​ក្នុង​ឱកាស​ជាច្រើន ហើយ​ពួកយើង​បាន​សិក្សា​ស្វែងយល់​យ៉ាងច្រើន​ពី​គាត់​ដែរ។ កាលពី​បី​ឆ្នាំ​កន្លង​ទៅ គាត់​បាន​បង្កើត​ធនាគារ/ជង្រុក​គ្រាប់ពូជ​សហគមន៍​មួយ​នៅកន្លែងសិក្សា​សាសនវិទ្យា​គ្រិស្ត​នៅ​លីស៊ឺ (Lisu)។ តាមរយៈ​ធនាគារ/ជង្រុក​គ្រាប់ពូជ​របស់គាត់ គាត់​បង្រៀន​របៀបធ្វើ​កសិកម្ម និង​សួនដំណាំ​ដល់​សិស្ស ហើយ​រហូតមកដល់ពេល​មាន​ឥទ្ធិពល​ខ្លាំង​មួយ​លើ​ជីវភាព​របស់​មនុស្ស​ជាច្រើន ដោយ​ការសាបព្រួស​គ្រាប់ពូជ​ជា​ច្រើន​ប្រភេទ​ផ្សេងៗគ្នា។ វា​បាន​ស្ថិត​នៅ​ទីនេះ​ឯង​ដែល​លោក​ទុនទុន (Tuntun) និង​កសិករ​តាម​មូលដ្ឋាន​ផ្សេង និង​អ្នកចូលរួម​រៀនសូត្រ​ប្រមាណ​ជា​ជិត​មួយរយ​នាក់​បាន​ទទួល​នូវ​ការបណ្ដុះបណ្ដាល​អំពី​ការផលិត​ធ្យូង​ជីវសាស្ត្រ និង​បច្ចេកទេស​ផ្សេងៗ​ទៀត​កាល​ពី​ឆ្នាំ​ទៅ ហើយ​លោក​ថោ​ងស៊ឺ (Thaung Si) តាមដាន​ការអនុវត្ត​របស់​ពួកគេ​ជាទៀងទាត់។

សហគមន៏ ECHO មាន​ដៃគូ​ជាច្រើន​ដែល​មាន​ការប្ដេជ្ញាចិត្ត​ដូចជា​លោក​ថោង​ស៊ឺ (Thaunag Si) នៅ​ទូទាំង​តំបន់ និង​ជុំវិញ​ពិភពលោក។ ដៃគូ​ទាំងនេះ (នៅពេល​ទទួលបាន​ការបំពាក់សម្ភារបរិក្ខារ​ត្រឹមត្រូវ) មាន​សមត្ថភាព​ចំពោះ​ការបំពាក់​សម្ភារបរិក្ខារឲ្យ​ដល់​មនុស្ស​ដ៏ច្រើន​ថែមទៀត!

ព្រឹត្តិការណ៍ដែលនឹងកើតមានឡើង: Asia

ECHO Asia Biochar Academy (in partnership with the International Biochar Initiative IBI)
ច, 6 ឧសភា 2024 » សុ, 10 ឧសភា 2024

ECHO Asia Small Farm Resource Center Chiang Mai, Thailand, Thailand

  IBI’s Biochar Academy is an immersive in-person, multi-day, hands-on workforce development course designed to equip emerging and future biochar professionals with the knowledge and tools necessary to become effective biochar advocates, educators, and practitioners.    Link to Event Page: https://biochar-international.org/event/ibi-biochar-academy-thailand/   PARTICIPANTS WILL: Hear from biochar experts to gain insight into the current and future state of biochar ...

ECHO Asia Tropical Agriculture & Development (TAD) Course
ច, 24 មិថុនា 2024 » ស, 29 មិថុនា 2024

ECHO Asia Small Farm Resource Center Chiang Mai, Thailand, Thailand

This 1-week course is designed for development workers, missionaries, and volunteers looking to engage their communities with low-cost, high-impact agricultural ideas and techniques. Participants will be introduced to various agricultural practices and technologies through classroom time and hands-on activities on the farm, learning to 'use what you have to make what you need.' This course is considered an 'introductory survey course' and will present a broad overview of many options suite...

การอบรมหลักสูตร การพัฒนาและการทำเกษตรในเขตพื้นที่ร้อนชื้น ECHO Asia Tropical Agriculture & Development Course (TAD) - Thai Language
ច, 19 សីហា 2024 » ស, 24 សីហា 2024

ECHO Asia Small Farm Resource Center, Chiang Mai ศูนย์การเรียนรู้และธนาคารเมล็ดพันธุ์ เอคโค่ เอเชีย อำเภอสันทราย จังหวัดเชียงใหม่ , Thailand ประเทศไทย

  หลักสูตรการอบรมนี้ถูกออกแบบขึ้นเพื่อเป็นประโยชน์ต่อ ผู้ที่ทำงานด้านการพัฒนา มิชชั่นนารี และอาสาสมัคร ที่กำลังมองหาแนวทางในการประยุกต์ใช้ทักษะและเทคนิคด้านการทำการเกษตรที่มีประโยชน์และมีต้นทุนต่ำในการทำงานกับชุมชน ผู้เข้าร่วมอบรมจะได้เรียนรู้และฝึกปฏิบัติเทคนิคการทำการเกษตรที่หลากหลายตลอดการอบรม เรียนรู้ที่จะใช้ประโยชน์จากที่มีตัวเองมีอยู่ให้เกิดประโยชน์สูงสุด หลักสูตรนี้เปรียบเสมือนกับ หลักสูตรการเริ่มต้นสำรวจ ซึ่งผู้เข้าร่วมอบรมจะได้เรียนรู้ภาพรวมของหัวข้อและเทคนิคในการทำการเกษตรต่าง...

About Asia

ហេតុអ្វី អាស៊ី? បើទោះជាការកើនឡើងនូវសេដ្ឋកិច្ចគួអោយកត់សំគាល់ជាងបីទសវត្សនេះក្តី ដោយសារភាពធំសំបើមរបស់តំបន់ ប្រជាជនជាច្រើនរបស់វា ក៏ដូចជាកំណើនសេដ្ឋកិច្ចដែលមិនស្មើគ្នា ក៏អាស៊ីនៅតែជាតំបន់ដែលមានអ្នកក្រដល់ទៅពីរភាគបីរបស់ពិភពលោកទាំងមូល។ ការនៅមានការប្រឈមទាក់ទងនឹងភាពក្រីក្រនៅក្នុងតំបន់និងអសន្តិសុខស្បៀង រួមមានទាំង: 

ប្រជាជនអាស៊ីជាង៦០០លាននាក់រស់នៅក្នុងភាពក្រីក្រមែនទែន (តិចជាង១ដុល្លាក្នុងមួយថ្ងៃ)ហើយ២/៣ នៃប្រជាជនដែលមានភាពអត់ឃ្លានរបស់ពិភពលោកគឹរស់នៅអាស៊ី។

ទោះបីជាការរួមចំណែករបស់របស់អាស៊ីនូវកំណើន ផលិតផលក្នុងស្រុកជាសកលក៏ដោយក៏គេនៅរំពឹងថានឹងឈានទៅដល់៤២ភាគរយនៅត្រឹមឆ្នាំ២០១៥ ក៏តំបន់នេះនឹងនៅតែជាកន្លែងអ្នកក្រីក្រពាក់កណ្តាលរបស់ពិភពលោកដដែល។

កំណើនក្នុងការផលិតស្រូវ ជាការសំខាន់សំរាប់អាស៊ី មានការយឺតយ៉ាវ ហើយនិងតំបន់ផលិតផលស្រូវមានការធ្លាក់ចុះ។

ភាពខ្វះខាតនូវធនធានសំរាប់ការដាំដុះ (ដូចជាទឹកនិងដីដែលអាចដាំបាន)និងក្លាយជាបញ្ហាកាន់តែច្រើនឡើងសំរាប់កំណើននៃការផលិតអាហារ។

ប្រភពធនធាន:

អ្នកដឹកនាំតំបន់អាស៊ីចេញនូវការព្រមានពីភាពក្រីក្រ អង្គការប្រាប់ដំណឹងជាមុន (International Herald Tribune) ខែ ឧសភា ទី៤ឆ្នាំ២០០៨ ការកាត់បន្ថយភាពក្រីក្រនិងភាពអត់ឃ្លាននៅអាស៊ី: តួនាទីរបស់កសិកម្មនិងការអភិវឌ្ឍន៍ជនបទ កែសម្រួលដោយ នូរូល អិស្លាម, វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយស្បៀងអាហារពិភពលោក ២០០៨។ទិន្នន័យភាពអត់ាឃ្លានពិភពលោក កម្មវិធីស្បៀងអាហារពិភពលោក ២០១៤។