This article is from ECHO Asia Note #30

សេចក្តីផ្តើម

ពាក្យថា​​​ "វប្បកម្មចម្រុះអចិន្ត្រៃយ៍”​​​ ត្រូវបានគេរំលឹកជាញឹកញាប់នៅក្នុងសុន្ទរកថា ក្នុងសៀវភៅ និង​អត្ថបទ ក្នុងទស្សនាវដ្តីផ្សេងៗ​ ទាក់ទងនឹង និរន្តរភាព និងសន្តិសុខស្បៀង។ តើអ្វីជាវប្បកម្មចម្រុះអចិន្ត្រៃយ៍? តើវាជាចលនាមួយ? វាជាទស្សនៈវិជ្ជាមួយ? ឬក៏វាគ្រាន់តែជាឧបករណ៍សម្រាប់រៀបចំបង្កើតអ្វីមួយ? នៅក្នុងអត្ថបទនេះ ខ្ញុំឆ្លើយសំណួរទាំងឡាយដោយពិនិត្យមើលគ្រប់ជ្រុងជ្រោយនៃវប្បកម្មចម្រុះអចិន្ត្រៃយ៍។ ដំបូងខ្ញុំពណ៌នាសង្ខេបពីប្រវត្តិនៃវប្បកម្មចម្រុះអចិន្ត្រៃយ៍ ចរិកលក្ខណៈ ព្រមទាំងគោលការណ៍គន្លឹះ និងការអនុវត្តរួម។ បន្ទាប់មកខ្ញុំពិភាក្សាលើការរិះគន់ជាទូទៅនៃវប្បកម្មចម្រុះអចិន្ត្រៃយ៍ ហើយពន្យល់ពីទស្សនៈវិស័យជាមូលដ្ឋាន ដែលរួមបញ្ចូលការប្រើប្រាស់របស់វាទាំងមូលក្នុងការដោះស្រាយតម្រូវការសន្តិសុខស្បៀង ទឹក និងជម្រកនៅសហគមន៍មួយ ​(ដូចជាកញ្ចក់ឆ្លុះសម្រាប់អ្នកជំនាញវប្បកម្មចម្រុះអចិន្ត្រៃយ៍ម្នាក់ពិនិត្យមើលការអភិវឌ្ឍ)។ ជាចុងបញ្ចប់ ខ្ញុំចែករម្លែកពីរបៀបនៃវប្បកម្មចម្រុះ
អចិន្ត្រៃយ៍មានឥទ្ធិពលលើជីវិត និងការងារផ្ទាល់ខ្លួនខ្ញុំផ្ទាល់ ក្នុងនាមជាគ្រឹស្តសាសនិកជនម្នាក់ និងជាភ្នាក់ងារអភិវឌ្ឍកសិកម្មមួយរូប។


តំបន់

Asia