តើធនាគារគ្រាប់ពូជរបស់អេកូជាមុខជំនួញរឺជាក្រុមហ៊ុនគ្រាប់ពូជ?

ទេ អេកូជាអង្គការមិនរកបា្រក់ចំណេញដែលមានទស្សនះវិស័យលើកកំកើងព្រះដោយការផ្តល់ជូននូវដំណោះស្រាយលើការ​អត់ឃ្លានដល់កសិករខ្នាតតូច ជាមុនដំបូងគេនៅក្នុងភិភពលោក។ ធនាគារគ្រាប់ពូជជាផ្នែកមួយនៃព័ន្ធកិច្ចទូទាំងសកលលោក។ គោលបំណងរបស់ធនាគារគ្រាប់ពូជគឺការផ្តល់គ្រាប់ពូជដល់បុគ្គលនិងអង្គការដែលកំពុងធ្វើការផ្ទាល់ជាមួយកសិករក្រីក្រដែលមានធនធាន មិនមែនផ្តល់ជូនគ្រាប់ពូជល់អ្នកចំការនៅអាមេរិកនោះទេ។

ខ្ញុំជាអ្នកចំការនៅអាមេរិក តើខ្ញុំអាចបញ្ជារទិញគ្រាប់ពូជពីអង្គការអេកូបានដោយរបៀបណា?

គ្រាប់ពូជដែលមាននៅក្នុងបញ្ជីរធនាគារគ្រាប់ពូជពិភពលោករបស់អង្គការអេកូ គឺមានគោលបំណងសំរាប់តែសមាជិកបណ្តាញឆ្លងទ្វីបតែប៉ុណ្ណោះ ដែលមានទំនាក់ទំនងយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សហគមន៍។ ការលក់គ្រាប់ពូជដល់អ្នកចំការជាលក្ខណះបុគ្គលនៅក្នុងសហរដ្ឋអាមេរិកអាចរកបានតាមរយះឃ្លាំងសៀវភៅរបស់អង្គការអេកូនិងតាមគេហទំព័រឃ្លាំងសៀវភៅនៅលើបណ្តាញអនឡាញ។

តើខ្ញុំអាចស្វែងរកបានបរិមាណដ៏ច្រើននៃគ្រាប់ពូជដែលអ្នកផ្តល់ជូននៅកន្លែងណា?

ពូជភាគច្រើនយើងមាននៅក្នុងការដាក់ចូលក្នុងបញ្ជីរបានមកពីស្ថានីយ៍ស្រាវជ្រាវរឺធនាគារគ្រាប់ពូជអន្តរជាតិ ហើយមិនអាចរកបានក្នុងបរិមាណដ៏ច្រើនឡើយ។ ពូជខ្លះយើងបានពង្រីកពីការស្រាវជ្រាវរបស់យើង ហើយដាំបង្ហាញនៅរដ្ឋហ្វ្លរីដា ដទៃទៀតបានមកពីការទិញពីក្រុមហ៊ុនគ្រាប់ពូជក្នុងតំបន់។ យើងបានចងក្រងបញ្ជីរធនធានគ្រាប់ពូជដែលមានកំណត់ដែលអាច​ជួយអ្នកអោយរកឃើញទំហំគ្រាប់ពូជដែលអ្នកកំពុងស្វែងរក។ ការបង្ហាញបញ្ជីរធនធានគ្រាប់ពូជ និងចេញឆាប់ៗនេះ។

តើគ្រាប់ពូជប្រភេទណាដែលបានអនុញ្ញាត្តិអោយយកចូលក្នុងប្រទេសរបស់ខ្ញុំ?

រឿងនេះគឹមានការខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ ដោយផ្អែកលើបទបញ្ជត្តិនាំចូលរបស់ប្រទេសនោះ។ សូមធ្វើការទាក់ទងក្រសួងកសិកម្មរបស់អ្នកសំរាប់បញ្ជីរគ្រាប់ពូជដំណាំដែលគេកំហិតរឺហាមប្រាម។ ជួនកាលគ្រាប់ពូជត្រូវបានអនុញ្ញាត្តិបើទោះជាសំភារះដំណាំគេមិនអនុញ្ញាត្តិក៏ដោយ។អ្នកក៏ប្រហែលជាត្រូវទាក់ទងនឹងធនាគារគ្រាប់ពូជរបស់អង្គការអេកូនដែរសំរាប់ជាំនួយ ជាធម្មតាយើងអាចជួយអ្នកបាន។

តើខ្ញុំអាចទទួលបានវិញ្ញាបណប័ត្រនាំចូល ដោយរបៀបណា?

យើងអាចទទួលបានវិញ្ញាបណប័ត្រនាំចូលនេះសំរាប់គ្រាប់ពូជដែលត្រូវនាំចេញពីធនាគារគ្រាប់ពូជរបស់អង្គការអេកូ។ដំណើរការនេះចំណាយពេលយ៉ាងហោចណាស់២សប្តាហ៍ ដូច្នេះសូមទុកពេលសំរាប់ការរៀបការចំបញ្ជារទិញក៏ដូចជា វិញ្ញាបណប័ត្រ។ ជាញឹកញាប់វាចាំបាច់ក្នុងការទទួលបាននូវការអនុញ្ញាតិ្តអោយយកគ្រាប់ពូជចូលពីប្រទេលដែលនាំចូលមុនទទួលបានការផ្តល់អោយវិញ្ញាបណប័ត្រ។ បើអ្នកគិតថាអ្នកត្រូវការវិញ្ញាបណប័ត្រ សូមទាក់ទងមកធនាគារគ្រាប់ពូជផ្ទាល់ ហើយយើងនឹងរីករាយជួយអ្នក។

សូមទាក់ទងយើងខ្ញុំតាម seeds@echonet.org