Seed bank targets food security in Asia

គោលដៅរបស់ធនាគារគ្រាប់ពូជរបស់អេកូអាស៊ីគឺបំរើជាធនធានសំរាប់អ្នកធ្វើការអភិវឌ្ឍន៍នៅក្នុងអាស៊ីដែលប្រាថ្នាសាកល្បងនិងពិសោធន៍ដំណាំដែលមិនសូវបានប្រើប្រាស់ព្រោះពួកគេធ្វើការដើម្បីលើកកំពស់ជីវិត្តរបស់អ្នកក្រីក្រ។ធនាគារគ្រាប់ពូជរក្សាការប្រមូលគ្រាប់ពូជដែលពិបាករកដែលអាចដុះលូតលាស់បានក្រោមលក្ខណ្ឌលូតលាស់ដ៏លំបាកនៅក្នុងតំបន់ត្រូពិកនិងអនុត្រូពិកដែលយើងគិតថាមានប្រយោជន៍សំរាប់អាស៊ី។

តាមរយះធនាគារគ្រាប់ពូជរបស់អេកូអាស៊ី សមាជិកបណ្តាញអាចទទួលបានទាំងកញ្ចប់គ្រាប់ពូជគំរូដោយឥតគិតថ្លៃរឺអាចទិញគ្រាប់ពូជដែលបានជ្រើសរើសតាមការបញ្ជារទិញចំនួនបរិមាណច្រើន។ សំរាប់ព័ត៌មានបន្ថែមទាក់ទងនឹងគ្រាប់ពូជដែលបានផ្តល់អោយថ្មីៗ សូមមើលសៀវភៅណែនាំគ្រាប់ពូជអេកូអាស៊ី។.

 

សូមកត់ចំណាំ:

គ្រាប់ពូជពីធនាគារគ្រាប់ពូជអេកូអាស៊ីអាចដឹកជញ្ជូនផ្ញើរបានតែអាស័យដ្ឋាននៅក្នុងតំបន់អាស៊ីតែប៉ុណ្ណោះ។ សំរាប់សមាជិកដែលកំពុងធ្វើការនៅខាងក្រៅតំបន់អាស៊ី សូមបញ្ជារទិញតាមរយះធនាគារគ្រាប់ពូជសកលរបស់អេកូ

 

គ្រាប់ពូជកញ្ចប់សំរាប់ពិសោធន៍ដោយមិនគិតថ្លៃ

គ្រាប់ពូជកញ្ចប់តូចៗជាគំរូគឺអាចរកបានដោយមិនគិតថ្លៃដល់អ្នកណាដែលកំពុងធ្វើការនៅក្នុងរឺ​ក្នុងនាមជាអ្នកក្រីក្រ។ គ្រាប់ពូជពិសោធន៍នេះជួយអ្នកធ្វើការអភិវឌ្ឍន៍ហើយនិងកសិករអោយវាយតំលៃពីពូជថ្មីៗដែលអាចជួយ​កាត់បន្ថយភាពក្រីក្រ កែលំអរគុណភាពដី ហើយនិងបង្កើតចំណូលក្នុងតំបន់កន្លែងដែលកសិកម្មជួបការលំបាក។

រហូតដល់ទៅ១០ប្រភេទនៃគ្រាប់ពូជគំរូអាចទទួលបានរៀងរាល់ឆ្នាំអោយដល់អ្នកធ្វើការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី។

ការកុម្ម៉ង់គ្រាប់ពូជសំរាប់ការពិសោធន៍សាកល្បងដោយមិនគិតថ្លៃ

ការណែនាំសំរាប់ការកុម្ម៉ង់គ្រាប់ពូជគំរូដោយមិនគិតថ្លៃ

ការទិញគ្រាប់ពូជបន្ថែម

នៅពេលសមាជិកបណ្តាញបានទទួលចំនួនកំរិត១០កញ្ចប់ប្រចាំឆ្នាំ ពួកគេអាចទិញកញ្ចប់គំរូបន្ថែមទៀត។ អេកូអាស៊ីក៏បានរៀបចំចំនួនច្រើនថែមទៀតដែរដែលអាចរកបានពូជជាច្រើនដែលប្រហែលត្រូវការចំនួនដែលច្រើនជាងកញ្ចប់គំរូឬក៏មិនអាចទទួលបានក្នុងតំបន់មួយចំនួន។

តំលៃសំរាប់គ្រាប់ពូជ(ការដឹកជញ្ជូន/ការប្រគល់ជូនបានបញ្ចូលគ្នារួចហើយ)

  • គ្រប់កញ្ចប់គ្រាប់ពូជគំរូទាំងអស់ពីធនាគារគ្រាប់ពូជអេកូអាស៊ី ទៅកាន់តំបន់នានានៅអាស៊ីគឺ ៣ដុល្លា
  • កញ្ចប់ ១០០ក្រាម (នីមួយៗ) ៦ដុល្លា/ក្នុងតំបន់អាស៊ី ៤ដុល្លា/នៅក្នុងប្រទេសថៃ ៣ដុល្លា/មកយកដល់ការិយាល័យ។
  • កញ្ចប់ ៥០០ក្រាម (នីមួយៗ) ១២ដុល្លា/ក្នុងតំបន់អាស៊ី ៦ដុល្លា/នៅក្នុងប្រទេសថៃ ៤ដុល្លា/មកយកដល់ការិយាល័យ។
  • កញ្ចប់ ១គីឡូក្រាម (នីមួយៗ) ២៤ដុល្លា/ក្នុងតំបន់អាស៊ី ១២ដុល្លា/នៅក្នុងប្រទេសថៃ ៨ដុល្លា/មកយកដល់ការិយាល័យ។
  • កញ្ចប់ ១គីឡូក្រាមនៃរុក្ខជាតិម្រុំ ១០០ដុល្លា/ក្នុងតំបន់អាស៊ី ៨០ដុល្លា/នៅក្នុងប្រទេសថៃ ៧៥ដុល្លា/មកយកដល់ការិយាល័យ

ការណែនាំនៃការកុម្ម៉ង់គ្រាប់ពូជកញ្ចប់បន្ថែមហើយនិងគ្រាប់ពូជក្នុងទំហំច្រើន


*សូមធ្វើការកត់ចំណាំថា ការកុម្ម៉ង់របស់អ្នកនឹងត្រូវបានបំពេញ​ដោយមាន​មូលដ្ឋានលើ មកមុនបានទទួលមុន។ ការទទួលបានគ្រាប់ពូជផ្អែកលើការផលិតនៅពេលឥឡូវនេះ។ តំលៃឈ្នួលជួយទូទាត់ថ្លៃ​នៃការផលិតគ្រាប់ពូជ ការកែច្នៃ ការវេចខ្ចប់និងការផ្ញើរ។

*ធនាគារគ្រាប់ពូជអេកូអាស៊ីនឹងមិនទទួលខុសត្រូវសំរាប់វិញ្ញាបណប័ត្រ phytosanitary ឬការអនុញ្ញាតិ្តការនាំចូលក្នុងករណី​ជាច្រើន។ អតិថិជនដែលទទួលបានគ្រាប់ពូជក្រៅពីប្រទេសថៃ នឹងមានការយល់ដឹងស្រដៀងគ្នានឹងគោលនយោបាយ​របស់ប្រទេសនោះ ទាក់ទងនឹងការនាំចូលនៃរុក្ខជាតិពីបរទេសនិងសំភារះគ្រាប់ពូជ។

**សំរាប់ការកុម្ម៉ង់ក្នុងប្រទេសថៃ គ្រាប់ពូជនឹងត្រូវបានផ្ញើរតាមរយះ សេវាកម្មកញ្ចប់យ៉ាងទៀងទាត់តែប៉ុណ្ណោះ (ប្រហែលជា១-៧ ថ្ងៃពាណិជ្ជកម្ម ដោយមិនរាប់បញ្ចូលទាំងថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សំរាកទេ)។ សំរាប់ការកុម្ម៉ង់នៅក្នុងផ្នែកដទៃទៀតនៃតំបន់អាស៊ី គ្រាប់ពូជនឹងត្រូវបានផ្ញើរតាមអាកាសចរណ៍​តែប៉ុណ្ណោះ (ប្រហែលជា៧-១៤ថ្ងៃពាណិជ្ជកម្ម ដោយមិនរាប់បញ្ចូលទាំងថ្ងៃចុងសប្តាប៍​ និងថ្ងៃឈប់សំរាកទេ)។