អង្គការអេកូកើតមានឡើងដើម្បីកាត់បន្ថយភាពអត់ឃ្លាននិងលើកកំពស់ជីវិត្តរស់នៅតាមរយះការបណ្តុះបណ្តាលផ្នែកកសិកម្មនិងធនធាន។ អង្គការគ្រីស្ទបរិស័ទដែលមិនមាននិកាយមួយនេះ អេកូមានមជ្ឍមណ្ឌលជះឥទ្ធិពលក្នុងតំបន់នៅជុំវិញពិភពលោក ដោយកំពុងធ្វើការតភ្ជាប់កសិករខ្នាតតូច ហើយនិងអ្នកណាដែលកំពុងធ្វើការដើម្បីកាត់បន្ថយភាពអត់ឃ្លានរបស់ពិភពលោកនេះ ជាមួយធនធានដ៏សំខាន់ ហើយនិងគ្នាទៅវិញទៅមក។ ការិយាល័យកណ្តាលជាអន្តរជាតិរបស់អេកូគឺមានទីតាំងនៅកសិដ្ឋានបង្ហាញពីកសិកម្មតំបន់ត្រូពិកនៅហ្វតមេយ័រខាងជើង​ រដ្ឋហ្វ្លរីដា។

តាមរយះសហគមន៍អេកូចុចអក់ ECHOCcommunity.org អេកូផ្តល់អោយនូវធនធាននិងវគ្គបណ្តុះបណ្តាលផ្នែកបច្ចេកទេសដ៏សមរម្យដល់អ្នកធ្វើការផ្នែកអភិវឌ្ឍន៍ជាង១៨០ប្រទេស។ធនធានទាំងនេះតំណាងអោយចំណេះដឹងដ៏ធំសំបើមផ្អែកលើព័ត៌មានអនុវត្ត ការគាំទ្របច្ចេកទេសដែលមានបទពិសោធន៍ ហើយនិងធនាគារគ្រាប់ពូជដ៏មានសារះសំខាន់ដែលផ្តោតទៅលើរុក្ខជាតិដែលមិនសូវមានការប្រើប្រាស់។ 

អេកូក៏ធ្វើការផងដែរក្នុងការកំណត់អត្តសញ្ញាណ ធ្វើអោយមានសុពលភាព ចង់ក្រងជាឯកសារនិងផ្សព្វផ្សាយការអនុវត្តន៍ល្អតាមបច្ចេកវិទ្យាកសិកម្មនិងសមរម្យ។

តាមរយះសហគមន៍អេកូ ECHOcommunity​ ហើយនិងព្រតិការណ៍ទូទាំងពិភពលោក អេកូបានបង្កើតឪកាសសំរាប់អ្នកអនុវត្តន៍ការងារនៅតាមសហគមន៍ អោយមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកដើម្បី​ចែករំលែកបទពិសោធន៍ គំនិតនិងការលើកទឹកចិត្តគ្នា។

តើអង្គការអេកូជាអ្វី?

ក្នុងពេលដែលតំលៃម្ហូបអាហារមានការឡើងថ្លៃ ស្រ្តីជាច្រើន ក្មេងៗនិងបុរសកំពុងតែប្រឈមមុខនឹងភាពអត់ឃ្លាននិងកង្វះអាហាររូបត្ថម្ភ។ តម្រូវការដំណោះស្រាយដែលមាននិរន្តរភាពគឺមិនដែលមានធំធេងជាងឡើយ។

អង្គការអេកូកើតមានឡើងសំរាប់ហេតុផលសំខាន់ធំមួយ គឺជួយដល់អ្នកដែលកំពុងធ្វើការជាអន្តរជាតិជាមួយអ្នកក្រីក្រអោយមានប្រសិទ្ធិភាពជាងមុន ជាពិសេសក្នុងតំបន់កសិកម្ម។ យើងធ្វើយ៉ាងនេះក្នុងវិធីបីយ៉ាង: 

សេវាកម្មស្នូលរបស់អេកូ:

  • ការអប់រំនិងវគ្គបណ្តុះបណ្តាល
    • កម្មវិធីចុះកម្មសិក្សា
    • បទពិសោធន៍ធ្វើផ្ទាល់
    • ការអប់រំជាផ្លូវការ
    • សិក្ខាសាលា
  • ជំរើសនៃការផ្តួចផ្តើមគំនិតថ្មី
    • ការបោះពុម្ពផ្សាយដូចជា កំណត់ត្រាអភិវឌ្ឍន៍របស់អេកូ
    • ការគាំទ្រផ្នែកបច្ចេកទេសតាមរយះអង្គភាពឆ្លើយតបផ្នែកបច្ចេកទេស
    • គ្រាប់ពូជដំណាំដែលមិនសូវមានការប្រើប្រាស់
    • ឯកសារបច្ចេកទេសកសិកម្ម
  • ការចងបណ្តាញ
    • សន្និបាទ ឪកាសចែករំលែកចំណេះដឹង និងវេទិការទូទាំងសកលលោក
    • ការឆ្លើយឆ្លងគ្នា/ទំនាក់ទំនង
    • ភាពជាដៃគូផ្នែកយុទ្ធសាស្ត្រ

របៀបប្រើ សហគមន៍អេកូចុងអក់ ECHOcommunity.org

សហគមន៍អេកូ ECHOcommunity គឺជាសហគមន៍សមាជិកភាពដែលផ្តល់ការទទួលបានធនធាននៅលើបណ្តាញរបស់អេកូស្ទើរតែទាំងអស់ ក៏ដូចជាឧបករណ៍ការទំនាក់ទំនងដើម្បីជួយអ្នកធ្វើការផ្នែកអភិវឌ្ឍន៏អោយមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក។

ដោយព្រោះបរិស្ថាននៃការសហការណ៍គ្នាគឺវាមានសារសំខាន់អញ្ចឹងហើយសមាជិកបានរួមចំណែកដោយការសួរនិងឆ្លើយសំណួរ ការកំរិតគុណភាព ហើយនិងការចូលរួមចំណែកធនធាន ហើយនិងដោយការចែករំលែកនូវអ្វីដែលពួកគេបានរៀនសូត្រក្នុងពេល​នៃការអនុវត្តន៍បច្ចេកទេសអភិវឌ្ឍន៍និងកសិកម្មនៅតាមសហគមន៍។ 

ដើម្បីសម្របសម្រួលការអន្តរាគមន៍នេះ និងប្រកាន់យកនូវគុណភាពនៃធនធានដែលបានផ្តល់អោយ សមាជិកភាពគឺតម្រូវអោយទទួលបានភាគច្រើនការចូលទៅក្នុង សហគមន៍អេកូចុចអក់ ECHOcommunity.org។ ការចូលជាសមាជិកភាពគឹមិនគិតថ្លៃទេ ហើយគុណប្រយោជន៍ពិសេសជាច្រើនត្រូវបានផ្តល់ជូនដល់អ្នកធ្វើការផ្នែក​អភិវឌ្ឍន៍ដែលកំពុងធ្វើការ​ទូទាំងពិភពលោក។