Published

2016-02-09

ក្លឹបច្បារដំណាំងាយៗនៅសាលាដាឡាត អាំងទែរណាសូណាល់ (Dalat International) នៅប៉េណាំង (Penang) នៃប្រទេសម៉ាឡេស៊ី កំពុងតែធ្វើការផ្សព្វផ្សាយជួយដល់ក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ាសញ្ជាតិភូមា។ ក្លឹបនេះ ជួបប្រជុំគ្នាមួយដងក្នុងមួយសប្ដាហ៍ ប្រយោជន៍ស្វែងយល់អំពីវិធីអនុវត្តន៍លើការដាំរុក្ខជាតិនៅក្នុងសួន និងគោលការណ៍នានាដែលនៅពីក្រោយជលវប្បកម្ម។ សិស្សានុសិស្សបាន និងកំពុងដោះស្រាយបញ្ហាឧបករណ៍ជលវប្បកម្មដែលពួកគេដាំអេពីណាស៍ (Spinacia oleracea) ពីរប្រភេទ: ពូជអេពីណាស៍ក្នុងស្រុក និងពូជអេពីណាស៍មកពីប្រេហ្ស៊ីល ហើយដែលពូជទាំងពីរប្រភេទកំពុងតែដុះឡើងបានយ៉ាងល្អ។

តាមរយៈគ្រូរបស់ពួកគេ គឺលីហ្សា មូសុន (Lisa Munson) សិស្សានុសិស្សទាំងអស់បានផ្ដល់នូវការគាំទ្រសម្រាប់ការចែករំលែកឈុតឧបករណ៍ជលវប្បកម្មនេះជាមួយនឹងសាលារៀននៃជនភៀសខ្លួនមួយកន្លែងនៅប៉េណាំងទុកជាវិធីមួយដែលជួយដល់សិស្សានុសិស្សនៅទីនោះ។ លើសពីនេះ សិស្សានុសិស្សទាំងអស់ បានចែករំលែកចំណេះដឹងគ្នាទៅវិញទៅមកដែលរហូតដល់ពេលនេះ ពួកគេបានកើនការយល់ដឹងអំពីការដាំដើមឈើនៅក្នុងសួនប្រកបដោយនិរន្តរភាពពីការរុករកស្រាវជ្រាវសាមញ្ញៗរបស់ពួកគេ។

Garden at Dalat International Schoolរុក្ខជាតិភាគច្រើនបំផុតដែលមាននៅសាលារៀននៃជនភៀសខ្លួន កំពុងដុះលូតលាស់យ៉ាងល្អ ហើយសិស្សានុសិស្សត្រូវបានគេចាត់ឲ្យមានតួនាទីមើលថែរុក្ខជាតិទាំងនោះដែលរហូតមកដល់ពេលនេះ បានក្លាយទៅជាឱកាសវិជ្ជមានមួយសម្រាប់ពួកគេ។ យ៉ាងក៏ដោយ ដោយសារតែបញ្ហាជុំវិញស្ថានភាពនៃជនភៀសខ្លួន រុក្ខជាតិទាំងអស់ត្រូវដុះលូតលាស់នៅពីក្រោយទ្វារចាក់សោ ពីព្រោះមានលទ្ធភាពមួយដែលថា នឹងមានការលួចបេះបោចរុក្ខជាតិទាំងនោះ បើគេដាំវានៅខាងក្រៅ។ លក្ខខណ្ឌនៃផ្នែកខាងក្នុងបន្ទប់ បានបណ្ដាលឲ្យមានរុក្ខជាតិមួយចំនួនងាប់ តែដើមម្រុំ, ជីក្រហម, និងអេពីណាស៍ នៅកំពុងតែដុះលូតលាស់បានយ៉ាងដដែល។

ប្រភពព័ត៌មានច្រើនទៀត:

ប្រភពព័ត៌មានអំពីជលវប្បកម្ម


ស្លាក

Aquaponics

តំបន់

Asia